បទ “On The Floor”
ដើម្បីបង្កបរិយាកាសឱ្យរីករាយ ខ្ញុំបាទ សូមនាំអារម្មណ៍ប្រិយមិត្តទៅច្រៀង និងរាំបទថ្មីកំពុងពេញនិយមមានចំណងជើងថា “On The Floor” របស់តារាចម្រៀងល្បី Jennifer Lopez (JLO) ជាមួយ Pitbull បន្តិច។
បទដែលចេញមកបម្រើអារម្មណ៍ប្រិយមិត្តថ្ងៃទី១១ កុម្ភៈ ២០១១នេះគឺស្ថិតនៅក្នុងអាល់ប៊ុមចម្រៀងទី៧របស់ JLO មានចំណងជើងថា “Love?” (ចេញថ្ងៃទី២៨ មេសា ២០១១)។ “On The Floor” ត្រូវគេនិយមចាក់តាមប៉ុស្តិ៍វិទ្យុនៅប្រទេសកាណាដា និងអាមេរិក ជាប់ក្នុងចំណាត់ថ្នាក់ Top 5 នៅប្រទេសជាច្រើន និងជាប់លេខ១នៅបណ្ដាប្រទេសចំនួន១៥រួមមាន អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុប។
ជាមួយគ្នានេះ “On The Floor” ជាបទជោគជ័យរបស់ JLO ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ និងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងចំណាត់ថ្នាក់បទចម្រៀង BillBoard Top 10 ប្រចាំសប្ដាហ៍នេះ។
បទនេះមានលាយបញ្ចូលជាមួយបទ “Lambada” របស់ Kaoma ឆ្នាំ១៩៨៩ និងសរសេរដោយ Bilal Hajji, Kinda Hamid, Gonzalo Hermosa, Ulise Hermosa, AJ Junior, Pitbull, Teddy Sky និង RedOne។ វីដេអូបទចម្រៀងនេះដឹកនាំថតដោយ TAJ Stansberry និងបង្ហាត់ក្បាច់រាំដោយ Frank Gatson Jr.។
បកប្រែ៖ ឌុច ប៊ុណ្ណាឡម

“បេះដូងអើយ” ជាបទចម្រៀងដែលកំពុងតែទទួលបានការពេញនិយមពីមិត្តយុវវ័យ ហើយបានធ្វើឲ្យម្ចាស់បទនេះមានកេរ្មិ៍ឈ្មោះបោះសំឡេងក្នុងពិភព សិល្បៈចម្រៀង។ “ខ្ញុំរំភើបណាស់បង! ខ្ញុំមិននឹកស្មានថា ខ្ញុំមានថ្ងៃនេះសោះ។ ដោយសារតែបទចម្រៀងនេះបានធ្វើឲ្យខ្ញុំមានគេស្គាល់ច្រើន”។ នេះជាសំដីរបស់ ខេម បានប្រាប់ Sabay កាលពីចុងសប្តាហ៍មុន។ ចង់ដឹងអត្ថន័យពិស្តារយ៉ាងណានោះ សូមតាមដានអានដូចខាងក្រោម៖