ព័តមានច្ចេកវិទ្យា

 

កម្ពុជា​ជា​ទីផ្សារ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប

ដោយសារ​មើល​ឃើញ​ពី​សក្ដានុពល និង​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​មក​ពី​ការ​បោះ​ទុន​វិនិយោគ​របស់​បណ្ដា​ក្រុមហ៊ុន​ធំៗ​នៅ​ប៉ុន្មាន​ ឆ្នាំ​ចុងក្រោយ​នេះ ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ​ក្នុង​ឆ្នាំ​នេះ ជាសញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ត្រូវ​ការ​គ្រឿង​យន្ត​ឧស្សាហកម្ម​ទំនើបៗ​ដើម្បី​បម្រើ​ដល់​ឧស្សាហកម្ម ​សេដ្ឋកិច្ច​របស់​ខ្លួន​នា​ពេល​អនាគត។
អ្នក​ស្រី Tracy Yen តំណាង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Guan Yu Machinery Factory ជា​ក្រុមហ៊ុន​ជំនាញ​ផលិត​គ្រឿង​ឧបករណ៍​បម្រើ​ផ្នែក​ផលិត​ចំណី​អាហារ​មក​ពី​ តៃវ៉ាន់ បាន​បង្ហាញ​ក្ដី​រីករាយ​សម្រាប់​វត្តមាន​លើក​ដំបូង ក្នុង​ការ​តាំង​ពិព័រណ៍​គ្រឿងយន្ត​នៅ​ឆ្នាំ​នេះ។
អ្នក​ស្រី​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ក្លាយ​ជា​ទីផ្សារ​ថ្មី​ប្រកប​ដោយ​សក្ដានុពល​សម្រាប់​ការ​ វិនិយោគ​ពី​បរទេស។ ដូច្នេះ​តម្រូវ​ការ​គ្រឿង​បច្ចេកវិទ្យា​ទំនើប​ជា​រឿង​ចាំ​បាច់ ហើយ​ការ​ដាក់​បង្ហាញ​លើក​នេះ​ក្រៅ​ពី​ណែនាំ​ឲ្យ​បាន​ស្គាល់ និង​ក៏​ដើម្បី​ស្វែង​រក​ដៃគូ​ជំនួញ​ក្នុង​ការ​នាំ​ផលិតផល​នេះ​មក​លក់​លើ​ទី​ ផ្សារ​កម្ពុជា​នា​ពេល​អនាគត​ផង​ដែរ។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​កញ្ញា ហេង អ្នក​ផ្ដល់​ព័ត៌មាន​នៅ​ក្រុមហ៊ុន Gian Kwang ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​ផលិត​គ្រឿង​ឧបករណ៍​កសិកម្ម និយាយ​ទាំង​មាន​ជំនឿ​សម្រាប់​ការ​តាំង​ពិព័រណ៍​នេះ​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ជា​ពិសេស​ពី​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ខាង​កសិកម្ម​។
កញ្ញា​បាន​បញ្ជាក់​ថា ការ​វិនិយោគ​ខាង​កសិកម្ម​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ ខ្លាំង ហើយ​គ្រឿង​ឧបករណ៍​កសិកម្ម​ទំនើប​ៗ​ទាន់​សម័យ នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​ការងារ​មាន​ភាព​ងាយស្រួល ឆាប់​រហ័ស និង​សន្សំ​ថវិកា។
ថ្លែង​ក្នុង​ឱកាស​បើក​ពិធី​សម្ពោធ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​ កម្ពុជា​អន្តរជាតិ​ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ លោក ម៉ៅ ធូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ខ្សែ​សង្វាក់​ផលិតកម្ម​តាម​សហគ្រាស​នៅ​កម្ពុជា​ មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​សហគ្រាស​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង ​តំបន់​បាន​នៅ​ឡើយ​នោះ​ទេ។ “…សហគ្រាស​ស្រុក​យើង​នៅ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ចាស់ៗ ហួស​សម័យកាល ជាហេតុ​ធ្វើ​ឲ្យ​ការ​ផលិត​បាន​តិច​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ​ បាន​នៅ​ឡើយ”។ ដូច្នេះ​ការ​តាំង​ពិព័រណ៍​នេះ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ពាណិជ្ជករ​ក្នុង​ ស្រុក និង​ក្រៅ​ស្រុក​ចាប់​ដៃ​គ្នា​សហការ​ពង្រីក​មុខ​ជំនួញ តាម​រយៈ​ការ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ទាន់​សម័យ​ដើម្បី​បង្កើន​ ផលិតកម្ម​របស់​ខ្លួន​នា​ពេល​អនាគត។
ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន ឧស្សាហកម្ម​កាត់​ដេរ និង​វាយនភណ្ឌ​កម្ពុជា អន្តរជាតិ​ឆ្នាំ​២០១១ នេះ​រៀបចំ​ឡើង​ដោយ​សមាគម​កាត់ដេរ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន VINEXAD នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម រួម​ជាមួយ​ក្រុមហ៊ុន Yorkers Trade& Marketing Service Hong Kong រយៈ​ពេល ៤ ថ្ងៃ ពី​ថ្ងៃ ២៥- ២៨ សីហា​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ។
តើ​នៅ​ទី​នោះ​មាន​តាំង​បង្ហាញ​ អ្វី​ខ្លះ​ទៅ?

HP​​ថា​មិនឈប់​លក់​កុំព្យូទ័រ​ទេ!

លោក Paul Hunter ប្រធាន​ផ្នែក​ Personal Systems Groupin របស់ HP បាន​ចេញ​ផ្សាយ​នៅ​ក្នុង​បទ​សន្ទរកថា​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​លើក​មុន​ ថា​ខ្លួន​ចង់​ចាក​ចេញ​ពី​មុខ​ជំនួញ​កុំព្យូទ័រ និង​និយាយ​ថា​ខ្លួន​នៅ​តែ​បន្ត​សកម្មភាព​​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស​ ដូច​ធម្មតា​។
បទ​សន្ទរកថា​មួយ​ត្រូវ​បាន​សរសេរ​បកស្រាយ​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​លោក Leo Apotheker ប្រធាន​ក្រុមហ៊ុន HP ដោយ​​មិន​ខ្លឹម​សារ​ថា មុខ​ជំនួញ​របស់​ HP នឹង​ត្រូវ​បំបែក​ជា​ពីរ គឺ​ផ្នែក​កម្មវិធី និង​ផ្នែក​ផ្នែក​រឹង​ ឬ​កុំព្យូទ័រ។ លោក Apotheker ពន្យល់​ថា HP មិន​ដែល​ថា​ចង់​ឈប់​ពី​មុខ​ជំនួញ​កុំព្យូទ័រ​នោះ​ទេ ហើយ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​ជម្រើស​បី បំបែក លក់ ឬ​ទុក​នៅ​ដដែល។ មិន​ថា​ជម្រើស​មួយ​ណា​ទេ HP នៅ​តែ​បន្ត​គាំទ្រ និង​បង្កើត​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​ល្អ​ដដែល។ លោក​បន្ត​ថា ទោះ​បី​លក់​ក៏​ដោយ អតិថិជន​នៅ​តែ​អាច​ទទួល​បាន​នូវ​សេវាកម្ម​ដ៏​ល្អ​ដដែល។
នៅ​ថ្ងៃ​ខាង​មុខ​ HP នឹង​ត្រូវ​ដើរ​តាម​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ថា​កុំព្យូទ័រ ឬ​ផលិតផល WebOS ក្រុមហ៊ុន​នៅ​តែ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​ដដែល។ ចំពោះ​អ្នក​ដែល​មាន WebOS ប្រើ​ហើយ និង​គ្រោង​ប្រើ​ទៅ​ថ្ងៃ​អនាគត​ ក្រុមហ៊ុន​នៅ​តែ​ផ្តល់​សេវាកម្ម​ធានា​ដដែល ដោយ​សង្ឃឹម​ថា​អតិថិជន​នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ទោះ​ត្រូវ​បញ្ចុះ​តម្លៃ​ខ្លះ​ក៏​ដោយ។